គន្លឹះធំៗទាំង6ជួយឱ្យការលក់អ្នកទទួលបានជោគជ័យ
គ្រប់ផលិតផល ឬសេវាកម្មជោគជ័យដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតិថិជននឹងដៃគូប្រកួតប្រជែង។ ការដឹងថានរណាជាអតិថិជន នឹងដៃគូប្រកួតប្រជែង គឺជាជំហានដំបូងយ៉ាងមានសារៈសំខាន់ក្នុងការអភិវឌ្ឍផែនការទីផ្សារ។ នៅពេលដែលយើងចាប់ផ្ដើមបញ្ចេញលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារគួរស្វែងរកជំហ៊ានពិសេសៗឱ្យបានមុនគូរប្រកួតប្រជែងរបស់អ្នកដោយផ្ដោតលើការសិក្សាស្រាវជ្រាវនឹងមានទំនួលខុសត្រូវខ្ពស់។ 1)ស្រាវជ្រាវផលិតផលមុនលក់ ការសិក្សាស្រាវជ្រាវអំពីផលិតផល ឬសេវាកម្មក្នុងការចាប់ផ្ដើមលក់ដើម្បីធានានូវគុណភាព និងគុណតម្លៃជូនអតិថិជន។ ត្រូវដឹងថារាល់ផលិតផល ឬសេវាកម្មដែលយើងលក់នៅលើទីផ្សារមានប្រភពច្បាស់លាស់។ ដើម្បីធានាផលិតផលឱ្យស្របច្បាស់ រួមទាំងបានចុះក្រសួងពាណិជ្ជកម្ម ទាំងវិញ្ញាប័ណ្ឌបត្រពីក្រសួង ប្រទិវេតន៍ត្រឹមត្រូវដែលអាចឱ្យដាក់លក់លើទីផ្សារបាន នឹងបញ្ជាក់ពីអាស័យដ្ឋានក្រុមហ៊ុនច្បាស់លាស់។ 2)ទំនួលខុសត្រូវចំពោះផលិតផល ដើម្បីក្លាយជាក្រុមហ៊ុនផ្ដល់នូវផលិតផល ឬសេវាកម្មដ៏ល្អបំពេញតម្រូវការអតិថិជន ដោយអនុលោមតាមគោលការនៃក្រុមហ៊ុនជាមួយនឹងកិច្ចសន្យាច្បាស់លាស់រវាងដៃគូសហការណ៍ដើម្បីឱ្យយើងអាចផ្ដល់ដល់អ្នកប្រើប្រាស់នូវការផ្ដល់ជូនរបស់យើង។ ជាមួយទស្សនៈ នឹងបេសកកម្មទៅលើទំនួលខុសត្រូវចំពោះផលិតផល គុណតម្លៃ និងគោលការណ៍ស្ដីពីក្រមសីលធម៌របស់ក្រុមហ៊ុនធានាលើសុវត្ថិភាពផលិតផលជូនដល់អតិថិជនក្នុងការប្រើប្រាស់។ 3) កំណត់អតិថិជនគោលដៅ ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃគឺជាអ្នកដែលស្វែងយល់ កំណត់ក្រុមអតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ដូចនេះហើយទើបមានការប្រែប្រួលខ្លាំងលើទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារដោយម្ចាស់អាជីវកម្ម និងអ្នកទីផ្សារកាន់តែច្រើនឡើងងាកមកផ្ដោតទៅលើការផ្សព្វផ្សាយលើបណ្ដាញសង្គមយក្សFacebook, google ads, Instagram, TikTok....។ ត្រូវចេះកំណត់់ថាអតិថិជនមួយណាដែលមកម្ដងហើយម្ដងទៀត? តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដ៏ទៃពីអាជីវកម្មរបស់អ្នក ត្រូវចេះកំណត់ទាំងភេទ អាយុ ទីតាំង ចំណាំអារម្មណ៍ និងតួនាទី ឬតំណែងងាយស្រួលក្នុងការកំណត់តាំងយកដើម្បីបំពេញតម្រូវការ។ 4)ផ្សព្វផ្សាយផលិតផល មុននឹងយើងធ្វើអោយគេស្គាល់ផលិតផលរបស់យើងមិនមែនជារឿងងាយស្រួលនោះទេត្រូវប្រឹងប្រែងបន្តចែកចាយអោយគេបានស្គាល់កាន់តែច្រើន។ ផ្សព្វផ្សាយតាមរយះFacebook , IG(Instagram), Google My Businesជាដើម។ [...]