Blog

គន្លឹះធំៗទាំង6ជួយឱ្យការលក់អ្នកទទួលបានជោគជ័យ

គ្រប់ផលិតផល ឬសេវាកម្មជោគជ័យដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតិថិជននឹងដៃគូប្រកួតប្រជែង។​ ការដឹងថានរណាជាអតិថិជន នឹងដៃគូប្រកួតប្រជែង គឺជាជំហានដំបូងយ៉ាងមានសារៈសំខាន់ក្នុងការអភិវឌ្ឍផែនការទីផ្សារ។ នៅពេលដែលយើងចាប់ផ្ដើមបញ្ចេញលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារគួរស្វែងរកជំហ៊ានពិសេសៗឱ្យបានមុនគូរប្រកួតប្រជែងរបស់អ្នកដោយផ្ដោតលើការសិក្សាស្រាវជ្រាវនឹងមានទំនួលខុសត្រូវខ្ពស់។

1)ស្រាវជ្រាវផលិតផលមុនលក់

ការសិក្សាស្រាវជ្រាវអំពីផលិតផល ឬសេវាកម្មក្នុងការចាប់ផ្ដើមលក់ដើម្បីធានានូវគុណភាព និងគុណតម្លៃជូនអតិថិជន។ ត្រូវដឹងថារាល់ផលិតផល ឬសេវាកម្មដែលយើងលក់នៅលើទីផ្សារមានប្រភពច្បាស់លាស់។ ដើម្បីធានាផលិតផលឱ្យស្របច្បាស់ រួមទាំងបានចុះក្រសួងពាណិជ្ជកម្ម ទាំងវិញ្ញាប័ណ្ឌបត្រពីក្រសួង ប្រទិវេតន៍ត្រឹមត្រូវដែលអាចឱ្យដាក់លក់លើទីផ្សារបាន នឹងបញ្ជាក់ពីអាស័យដ្ឋានក្រុមហ៊ុនច្បាស់លាស់។

2)ទំនួលខុសត្រូវចំពោះផលិតផល

ដើម្បីក្លាយជាក្រុមហ៊ុនផ្ដល់នូវផលិតផល ឬសេវាកម្មដ៏ល្អបំពេញតម្រូវការអតិថិជន ដោយអនុលោមតាមគោលការនៃក្រុមហ៊ុនជាមួយនឹងកិច្ចសន្យាច្បាស់លាស់រវាងដៃគូសហការណ៍​ដើម្បីឱ្យយើងអាចផ្ដល់ដល់អ្នកប្រើប្រាស់នូវការផ្ដល់ជូនរបស់យើង។ ជាមួយទស្សនៈ នឹងបេសកកម្មទៅលើទំនួលខុសត្រូវចំពោះផលិតផល គុណតម្លៃ និងគោលការណ៍ស្ដីពីក្រមសីលធម៌របស់ក្រុមហ៊ុនធានាលើសុវត្ថិភាពផលិតផលជូនដល់អតិថិជនក្នុងការប្រើប្រាស់។

3) កំណត់អតិថិជនគោលដៅ

ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃគឺជាអ្នកដែលស្វែងយល់ កំណត់ក្រុមអតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ដូចនេះហើយទើបមានការប្រែប្រួលខ្លាំងលើទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារដោយម្ចាស់អាជីវកម្ម និងអ្នកទីផ្សារកាន់តែច្រើនឡើងងាកមកផ្ដោតទៅលើការផ្សព្វផ្សាយលើបណ្ដាញសង្គមយក្សFacebook, google ads, Instagram, TikTok….។ ត្រូវចេះកំណត់់ថាអតិថិជនមួយណាដែលមកម្ដងហើយម្ដងទៀត? តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដ៏ទៃពីអាជីវកម្មរបស់អ្នក ត្រូវចេះកំណត់​ទាំងភេទ អាយុ ទីតាំង ចំណាំអារម្មណ៍ និងតួនាទី​ ឬតំណែងងាយស្រួលក្នុងការកំណត់តាំងយកដើម្បីបំពេញតម្រូវការ។

4)ផ្សព្វផ្សាយផលិតផល

មុននឹងយើងធ្វើអោយគេស្គាល់ផលិតផលរបស់យើងមិនមែនជារឿងងាយស្រួលនោះទេត្រូវប្រឹងប្រែងបន្តចែកចាយអោយគេបានស្គាល់កាន់តែច្រើន។ ផ្សព្វផ្សាយតាមរយះFacebook , IG(Instagram), Google My Businesជាដើម។ ការប្រកួតប្រជែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាវិធីសាស្រ្តដ៏រីករាយ នឹងងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នាំមកនូវការគាំទ្រផលិតផលបន្ថែមទៀត ផ្ដល់ឱ្យអតិថិជនផ្ដាច់មុខដើម្បីក្លាយជាមនុស្សដែលចាប់ដៃលើផលិតផលរបស់អ្នកដោយឥតថ្លៃ! រួមជាមួយការផ្សព្វផ្សាយនៅក្នុងហាងផងដែរ។

5)ដោះស្រាយនៅពេលលក់មិនដាច់

ការលក់ផលិតផល ឬសេវាកម្មបែបណាក៏ដោយពេលខ្លះការលក់ ក៏មិនសូវដាច់តែយើងត្រូវតែដឹងអំពីបញ្ហាទាំងនេះត្រៀមចិត្តសម្រាប់ដោះស្រាយ។ នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មឬក៏ធ្វើជំនួញអ្វីមួយអ្នកតែងតែរំពឹងថាការលក់របស់លោកអ្នក ការរកស៊ីរបស់លោកអ្នក នឹងទទួលបានជោគជ័យដោយអាស្រ័យទៅលើទីផ្សារ និងកត្តាផ្សេងៗដ៏ទៃទៀត។ ប៉ុន្ដែបើសិនជាវិធីសាស្ត្រក្នុងការលក់របស់លោកអ្នកខ្សោយនោះប្រាកដណាស់ថាការលក់របស់លោកអ្នកនឹងធ្លាក់ចុះជាក់ជាមិនខាន។ ត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនដែលរឹតតែសំខាន់ទៅទៀតព្រោះថាយើងអាចលក់ដាច់បានច្រើនលុះត្រាតែយើងត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនជាមុនសិន ។ ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នក ស្វែងយល់ពីខ្លួនឯងឱ្យកាន់តែច្បាស់ ស្វែងរកអតិថិជនហើយរក្សារពួកគេដោយភាពឆ្លាតវៃ។

៦)ត្រូវមានទំនាក់ទំនងជាមួយអតិថិជន

ការទំនាក់ទំនងនេះ គឺទាមទារអោយអ្នកមានជំនាញខាងភាគទន់ (Soft Skill)សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ហើយអាចធ្វើអោយអ្នកចំណាយពេលបន្តិចប៉ុន្តែអ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? ការទំនាក់ទំនងបែបមិច? ពួកគាត់ចូលចិត្ត ឬមិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់អ្នកមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក។

————————————————–
IKolour Creative  ផ្តល់សេវាគ្រប់គ្រងផេកបណ្តាញសង្គម ឌីហ្សាញ បង្កើតវេបសាយ។
យើងជឿជាក់លើការជួយអាជីវកម្មអ្នកសម្រេចគោលដៅរបស់អ្នកឱ្យមានប្រសិទ្ធភាព។
👭 គិតថាពួកយើងជាផ្នែកមួយបន្ថែមនៃក្រុមរបស់អ្នក!
☎️ 092 92 96 99 / 010 755 960

No Comments

Leave a Reply

អតិថិជន របស់យើង


យើងគឺជាផ្នែកបន្ថែមនៃអាជីវកម្មរបស់អ្នក
PAST AND PRESENT

OUR CLIENTS


Nemo enim ipsam voluptatem quia voluptas sit aspernatur aut odit aut fugit, sed quia consequuntur magni dolores eos qui ratione voluptatem sequi nesciunt.

នៅទីនេះដើម្បីបជួយអាជីវកម្មរបស់អ្នក

ទាក់ទង មកពួកយើង


អាស័យដ្ឋាន៖

#76, Str. K8B Northbridge
Phnom Penh, Cambodia.

ទូរស័ព្ទ៖

(+855)-12-755960
(+855)-10-755960

ម៉ោងធ្វើការ៖

ថ្ងៃច័ន្ទ-សុក្រ 9:00am – 5:30pm




    ARE YOU READY?

    GET 907 THEME NOW